Empowering Rural Communities
Bringing sustainable electricity solutions to every home and business in rural areas around Cambodia.
ដៃគូសហការ








ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារអគ្គិសនីក្នុងស្រុក







រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងរ៉ែ និងថាមពលបានកំណត់គោលដៅអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មជនបទ ដូចខាងក្រោម៖
១-ដល់ឆ្នាំ២០២០ ភូមិទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពផ្សេងៗ។
២-ដល់ឆ្នាំ២០៣០ យ៉ាងហោច ៧០% នៃគ្រួសារទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជានឹងមានអគ្គិសនីដែលមានគុណភាពដូចអគ្គិសនីពីបណ្ដាញជាតិប្រើប្រាស់។
អគ្គិសនីកម្ពុជាតាមរយៈនាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនៅទីនេះ គឺដើម្បី៖ ១- ជួយដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទអាចទទួលបានការតភ្ជាប់ចរន្តអគ្គិសនីពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយផ្តល់បា្រក់កម្ចីអនុគ្រោះគ្មានការបា្រក់ឲ្យគ្រួសារជនបទខ្ចីយកទៅតភ្ជាប់ចរន្តអគ្គិសនី ប្រើប្រាស់ ២- ជួយឲ្យគ្រួសារជនបទរស់នៅតំបន់ដាច់ស្រយាលដែលខ្សែបណ្ដាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ ៣- ជួយទុនដល់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារនៅជនបទអាចភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់តាមលទ្ធភាពរបស់ខ្លួន ៤- ជួយប្រជាពលរដ្ឋគ្រប់គ្រួសារទទួលបានអគ្គិសនីតម្លៃទាប ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្តនិងរាជធានី និង
៥- ផ្តល់ការផ្គត់ផ្គង់អគ្គិសនីតម្លៃទាបសម្រាប់បូមទឹកធ្វើកសិកម្ម។
នេះជាជំហានដ៏ធំមួយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គិសនីកម្ពុជាក្នុងការរុញផ្លែផ្កានៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទ ដោយផ្តល់លទ្ធភាពឲ្យប្រជាជនក្រីក្រនៅតំបន់ជនបទកាន់តែច្រើនគ្រួសារមានអគ្គិសនីយកទៅប្រើប្រាស់សម្រាប់បំភ្លឺ ប្រកបរបរអាជីវកម្ម សិប្បកម្ម និងប្រើជាផលប្រយោជន៍ដទៃទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីជាផលប្រយោជន៍ទូទៅដល់សង្គមជាតិ។
អគ្គិសនីមាននៅគ្រប់ទីកន្លែង
- មន្ត្រីនៃនាយកដ្ឋានមូលនិធិអគ្គិសនីជនបទ បានចុះពិនិត្យតំបន់ដាច់ស្រយាល ដើម្បីវាយតម្លៃពីតម្រូវការប្រព័ន្ធអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការពង្រីកលទ្ធភាពប្រើប្រាស់អគ្គិសនីដល់សហគមន៍ជនបទ។ ការចុះពិនិត្យទីតាំងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការបន្តនាំយកការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាព និងអាចទុកចិត្តបាន ទៅកាន់តំបន់ដែលមិនទាន់បានប្រើប្រាស់អគ្គិសនី ដើម្បីកែលម្អការអភិវឌ្ឍមូលដ្ឋាន។