អគ្គិសនីកម្ពុជាបានរៀបចំពិធីសម្ពោធសៀវភៅដំណើរវិវត្តន៍នៃអគ្គិសនីភាវូបនីយកម្ម និងពិព័រណ៍រូបភាព អបអរសាទរខួបទី២០ឆ្នាំ នៃការផ្សារភ្ជាប់ និងវឌ្ឍនភាពរបស់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ

កាលបរិច្ឆេទ : ០៩-ឧសភា-២០២៥

អគ្គិសនីកម្ពុជាបានរៀបចំពិធីសម្ពោធសៀវភៅដំណើរវិវត្តន៍នៃអគ្គិសនីភាវូបនីយកម្ម និងពិព័រណ៍រូបភាព អបអរសាទរខួបទី២០ឆ្នាំ នៃការផ្សារភ្ជាប់ និងវឌ្ឍនភាពរបស់មូលនិធិអគ្គិសនី ភាវូបនីយកម្មជនបទ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ស៊ុយ សែម
តំណាងរាស្រ្តខេត្តពោធិ៍សាត់ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អាជ្ញាធរអគ្គិសនីកម្ពុជា សភាពាណិជ្ជកម្ម និងអង្គទូតតាមបណ្តាប្រទេសមួយចំនួន ដែលមានដូចជា បារាំង ជប៉ុន អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ ចិន អាមេរិក សហភាពអឺរ៉ុប កូរ៉េខាងត្បូង ឥណ្ឌា សឹង្ហបុរី ថៃ ឡាវ វៀតណាម និងដៃគូអភិវឌ្ឍន៍នានា និងសិស្សនិស្សិត លោកគ្រូអ្នកគ្រូ ដែលមកពីវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យន័រតុន
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលមានចំនួនអ្នកចូលរួមជាង ៣០០នាក់។